លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះលោក លឿង គឿង ដែលជាប់ឆ្នោតជាប្រធានរដ្ឋថ្មីនៃប្រទេសវៀតណាម

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២២ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះលោក លឿង គឿង ដែលបានឡើងកាន់មុខតំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនិងសមមិត្តដែលជាថ្នាក់ដឹកនាំនៃប្រទេសវៀតណាមបានរក្សាការផ្លាស់ប្តូរជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងរួមគ្នាដឹកនាំទំនាក់ទំនងចិន-វៀតណាមឱ្យឈានចូលយុគសម័យថ្មីស្តីពីការបង្កើតសហគមន៍រួមវាសនាដ៏មានអត្ថន័យជាយុទ្ធសាស្ត្រ ។ នាពេលមុននេះ មិនជាយូរប៉ុន្មាន លោកបានអញ្ជើញមកបំពេញទស្សនកិច្ចនៅចិន ខ្ញុំនិងលោកបានផ្លាស់ប្តូរគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ហើយឯកភាពគ្នាជំរុញទំនាក់ទំនងចិន-វៀតណាមតាមមុំយុទ្ធសាស្ត្រ កំណត់ទិសដៅអភិវឌ្ឍន៍ ដើម្បីធានាជាក់លាក់ឱ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍតាមមាគ៌ាដ៏ត្រឹមត្រូវ។ ភាគីទាំងពីរគួរអនុវត្តគំនិតឯកភាពរួមនៃថ្នាក់ដឹកនាំបក្សនិងរដ្ឋទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមឱ្យទទួលបានសមទ្ធិផលកាន់តែច្រើន ដើម្បីរួមចំណែកក្នុងដំណើរការទំនើបកម្មរបស់ប្រទេសទាំងពីរ។ ភាគីចិននឹងគាំទ្រយ៉ាងមុតមាំចំពោះភាគីវៀតណាមក្នុងការដើរតាមមាគ៌ាសង្គមនិយមដែលសមស្របនឹងស្ថានភាពជាតិរបស់វៀតណាម គាំទ្រវៀតណាមឱ្យរៀបចំដោយជោគជ័យនូវសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាម មានឆន្ទៈរួមជាមួយលោកប្រធានរដ្ឋ ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីដឹកនាំការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print