លោក Xi Jinping ប្រធានរដ្ឋចិនជួបជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នារសៀលថ្ងៃទី ២២ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅវិមាន Kremlin ទីក្រុង Kazan ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា ឆ្នាំ ២០២៤ នេះ គឺជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ។ ទោះបីជាប្រឈមមុខនឹងស្ថានការណ៍ខាងក្រៅដ៏ស្មុគស្មាញនិងម៉ឺងម៉ាត់ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានជំរុញយ៉ាងសកម្ម ហើយគម្រោងសហប្រតិបត្តិការធំៗក៏កំពុងដំណើរការប្រកបដោយស្ថិរភាព ។ ភាគីទាំងពីរគួរតែបន្តជំរុញការតភ្ជាប់គ្នាដោយស៊ីជម្រៅរវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីផ្តល់កម្លាំងចលករសម្រាប់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចរៀងៗខ្លួន ។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិសូមវាយតម្លៃខ្ពស់ចំពោះការងាររបស់រុស្ស៊ីក្នុងនាមជាប្រធានផ្លាស់វេននៃកិច្ចប្រជុំប្រទេស BRICS ហើយទន្ទឹងរង់ចាំការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំរបស់ប្រទេស BRICS ស្តីពីការអភិវឌ្ឍយន្តការកិច្ចសហប្រតិបត្តិការ BRICS នាពេលអនាគតនិងការជំរុញការសម្របសម្រួលជាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមប្រទេស BRICS និងការធ្វើកិច្ចប្រឹងប្រែងខិតខំស្វែងរកឱកាសថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសសកលខាងត្បូង ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Putin បានថ្លែងថា នាពេលមុខនេះ មិនយូរប៉ុន្មានទេ យើងបានរួមគ្នាប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ីនិងចិន ។ ភាគីរុស្ស៊ីសង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយភាគីចិន ជំរុញការស្តារនិងអភិឌ្ឍនៃប្រទេសទាំងពីរ ។ រុស្ស៊ីសូមថ្លែងអំណរគុណប្រទេសចិនដែលបានផ្តល់ការគាំទ្រដ៏រឹងមាំក្នុងអំឡុងពេលរុស្ស៊ីធ្វើជាប្រធានប្រទេស BRICS រុស្ស៊ីរីករាយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីធានានូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីការពង្រីកសមាជិក BRICS ដើម្បីជំរុញ”កិច្ចសហប្រតិបត្តិការ BRICS ធំ” ឱ្យទទួលបានសមិទ្ធផលវិជ្ជមានជាបន្តបន្ទាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print