ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៦លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ០នាក់), រងរបួសសរុប ៣នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ២នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ឋិ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕
ដោយ ៖ សិលា
...