មន្ត្រីការពារជាតិអាមេរិក៖ ទាហានកូរ៉េខាងជេីង ៣,០០០នាក់ នៅក្នុងប្រទេសរុស្ស៉ី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើងបញ្ជូនទាហានចំនួន ៣,០០០នាក់ទៅកាន់ប្រទេសរុស្ស៉ីសម្រាប់ការដាក់ពង្រាយដែលអាចទៅរួច នៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ថា មានភស្ដុតាងដែលបង្ហាញថាមានទាហានកូរ៉េខាងជើងនៅរុស្ស៉ី។ វានឹងក្លាយជារឿងធ្ងន់ធ្ងរណាស់ បេីកូរ៉េខាងជើងកំពុងរៀបចំជួយរុស្ស៉ីប្រយុទ្ធ នៅឯអ៊ុយក្រែន ដូចដែលទីក្រុងកៀវ ចោទប្រកាន់មែននោះ។ ប៉ុន្តែយេីងត្រូវតាមដានឱ្យច្បាស់សិនថា ថាពួកគេនឹងទៅធ្វើអ្វីនៅទីនោះ។
អ្នកនាំពាក្យសេតវិមាន លោក John Kirby ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកជឿជាក់ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ៣,០០០នាក់ កំពុងទទួលការហ្វឹកហ្វឺននៅឯមូលដ្ឋានយោធាចំនួន ៣នៅភាគខាងកើតប្រទេសរុស្ស៉ី។
នេះជាការចេញមកបញ្ជាក់លេីកដំបូងរបស់សហរដ្ឋអាមេរិក ជុំវិញវត្តមានទាហានកូរ៉េខាងជេីងនៅរុស្ស៉ីដោយការណ៍នេះ អាចកត់សម្គាល់ការកើនឡើងនៅក្នុងសង្គ្រាមរបស់រុស្ស៉ី ប្រឆាំងអ៊ុយក្រែន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print