សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ មានរយៈពេល១២ថ្ងៃ ដោយមានការចូលរួមពីយន្តហោះយោធាប្រមាណ១១០គ្រឿង។
យោងតាម យ៉ុនហាប់ នៅថ្ងៃទី ២៤ ខែតុលា កងទ័ពអាកាសកូរ៉េខាងត្បូអ បាននិយាយថា សមយុទ្ធ “ទង់សេរីភាព” នឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែតុលា នៅមូលដ្ឋានទ័ពអាកាសផ្សេងៗគ្នាជាច្រើនក្នុងប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះបានចល័តយន្តហោះប្រហែល 110 គ្រឿងរួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A និង F-15K របស់កូរ៉េខាងត្បូង រួមជាមួយនឹងយន្តហោះចម្បាំង F-35B យន្តហោះចម្បាំង F-16 និងយន្តហោះគ្មានមនុស្សបើក MQ-9 របស់អាមេរិក។
នៅសប្តាហ៍នេះ យោធាអាមេរិក និងកូរ៉េខាងត្បូងនឹងផ្តោតលើការដាក់ពង្រាយយន្តហោះ និងផែនការយុទ្ធសាស្ត្រ មុនពេលធ្វើសមយុទ្ធហោះហើរនៅសប្តាហ៍ក្រោយ ដែលរួមមានការហ្វឹកហ្វឺនការពារដែនអាកាស និងការហ្វឹកហ្វឺនជំនួយផ្លូវអាកាសយ៉ាងជិតស្និទ្ធ។
យោងតាមកងទ័ពអាកាសកូរ៉េខាងត្បូង សមយុទ្ធក៏បានធ្វើការហោះហើររួមគ្នារវាងយន្តហោះចម្បាំង និង UAVs ជាលើកដំបូង ដើម្បីឆ្លុះបញ្ចាំងពីសេណារីយ៉ូប្រយុទ្ធជាក់ស្តែងដោយផ្អែកលើសង្គ្រាមនាពេលថ្មីៗនេះ ដូចជាជម្លោះនៅអ៊ុយក្រែនជាដើម។
យន្តហោះ KC-30A របស់អូស្ត្រាលីក៏នឹងអនុវត្តការបំពេញបន្ថែមពីលើអាកាសជាមួយនឹងយន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូងជាលើកដំបូងផងដែរ។
នេះជាលើកទីមួយហើយដែលទង់សេរីភាពត្រូវបានប្រារព្ធឡើង។ ព្រឹត្តិការណ៍នេះនឹងជំនួសការធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំជាទៀងទាត់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដូចជាសមយុទ្ធ Flying Training នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ និង Vigilant Defense នៅឆមាសទីពីរនៃឆ្នាំនេះ៕
រូបថត: YONHAP