អគ្គិភ័យឆាបឆេះរោងចក្រផលិតក្រដាសឡាំងពីរកន្លែងជាប់គ្នាអស់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតក្រដាសឡាំងពីរកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនិងក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចរោងចក្រ​ដែលមាន​យីហោ ជីងយូ និងឃ្លាំងស្តុកកាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី​២​ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។ ទីតាំងរោងក្រខាងលេីមានទំហំ៤០ម៉ែត្រ​និងបណ្តោយ៤៨ម៉ែត្រ​ ដូចគ្នា។

តាមការបញ្ជាក់ពីពលរដ្ឋនៅក្បែរទីតាំងឆាបឆេះបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឮមានសំឡេងផ្ទុះ០២-០៣ដង ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍ ។ ខណៈសំឡេងផ្ទុះស្ងាត់ទៅ ក៏ស្រាប់តែកើតមានឡើងនូវក្លិនឈ្ងៀមផ្សែងហុយខ្មៅចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅពីក្នុងរោងចក្រ បង្កឱ្យមានការផ្អើលឆោឡោដល់ពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញពាក់ព័ន្ធភ្លាមៗផងដែរ ដើម្បីបង្ការជៀសវាងមានការឆេះរាលដាលទៅកាន់ឃ្លាំងដទៃផ្សេងទៀត ។
ក្រោយពីទទួលព័ត៌មានភ្លាម​ ក្រុមរថយន្តពន្លតអគ្គិភ័យគ្រប់អង្គភាពបានចុះមកដល់កន្លែងកេីតហេតុ។

...

អគ្គិភ័យខាងលើនេះបានឆាបឆេះនូវរោងចក្រខាងលេីពីរទីតាំងជាប់គ្នាអស់ទាំងស្រុង​ រហូតមកដល់វេលាម៉ោង៧និង២៥នាទីព្រឹក​ ថ្ងៃទី២៥​ខែតុលា ទេីបអាចគ្រប់គ្រងបានជាស្ថាពរ​ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៉ីន៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print