ម៉ូតូ​ស្កុប​ពី​បុក​រថយន្ត​ កូរ៉ូឡា​ត្រង់ផ្លូវ​បំបែក​ជាបួន​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​៣នាក់

ចែករំលែក៖

ភ្នំពេញៈ​ បុរស​៣នាក់​ជិះម៉ូតូ​ស្កុប​ពីមួយគ្រឿងឌុបគ្នា​ល្បឿន​លឿន​ខ្វះ​ការប្រុសប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុុក​និង​រថយន្ត​ កូរ៉ូឡា​ដែល​បេីក​ដោយ​ជនជាតិ​បរទេស​នៅ​ផ្លូវ​បំបែក​ជាបួន​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រងរបួស​ ធ្ងន់​ស្រាល​៣នាក់​។
​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១២និង​០៥នាទីយប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ខែ​តុលា​២០២៤​ ចំនុច​ផ្លូវ​១០៥កែង​ផ្លូវ​៤៣២​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ ​មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ជនជាតិ​ ហ្វីលីពីន​២នាក់​ រួម​ទាំង​អ្នក​បេីក​បរ​ បានបេីក​រថយន្ត​ម៉ាក​ កូរ៉ូឡា​សេរី​ចាស់​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ឃ0319ភព2 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៣២ទិសដៅ​ពី​កេីត​ទៅ​លិច​មកដល់​ចំនុច​កេីតហេតុ​ ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​បុរស​ជនជាតិ​ខ្មែរ​៣នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ស្កុប​ពី​ ពណ៌​ក្រហម​លាយ​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JI 2291 បាន​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​លូ​១០៥ទិសដៅ​ពី​ ជេីង​ទៅ​ត្បូង​ល្បឿន​លឿន​ព្រម​ទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៏ជ្រុល​ទៅ​បុុក​និង​រថយន្ត​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​វៀច​ជំពាស់​មុខ​និង​ធ្វើឲ្យ​បុរស​ជា​អ្នក​បេីក​ម៉ូតូ​ របួស​បាក់​ភ្លៅ​ខាង​ឆ្វេង​ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កាល​ម៉ែត្រ​ ។ ចំនែក​២នាក់​ទៀត​រងរបួស​ស្រាល​មិន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​រងការ​ខូចខាត​កំពិត​ថ្ពាល់​មុខ​ចំហៀង​ខាង​ឆ្វេង​បែក​កញ្ចក់​មុខ​ និង​កំពិត​ទ្វារ​ក្រោយ​ចំហៀង​ខាង​ស្តាំ​ តែ​មិន​ដំណោះស្រាយ​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​ តែ​អ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទុក​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​ចរាចរណ៍​ផង​ដែរ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ មធ្យោបាយ​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យផ្នែក​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ ៕ដោយ​ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print