ការសម្លាប់បាតុករមូស្លីម ៨៥នាក់ កាលពី ២០ឆ្នាំមុន នាយករដ្ឋមន្រ្តីថៃសុំទោស ចំពោះសកម្មភាពនោះ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានសុំទោស ចំពោះការស្លាប់ របស់បាតុករមូស្លីម ៨៥នាក់ ក្នុងការបង្ក្រាបនៅទីក្រុង Tak Bai ភាគខាងត្បូងប្រទេសថៃកាលពី ២០ឆ្នាំមុន។

ការបង្ក្រាបនេះ បានកើតឡើងក្នុងឆ្នាំ ២០០៤ ក្រោមការដឹកនាំរបស់ លោក Thaksin Shinawatra ដែលជាឪពុករបស់លោកស្រី ផែថងថាន។ បាតុករ ៧៨នាក់បានស្លាប់ ដោយសារការថប់ដង្ហើមនៅក្នុងឡានរបស់កងទ័ព និង ៧នាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់។ ការប៉ុនប៉ងកាត់ទោសមន្ត្រីសន្តិសុខពាក់ព័ន្ធនឹងការសម្លាប់រង្គាលនេះបានបរាជ័យ។
លោកស្រី ផែថងថាន បានសុំទោសក្នុងនាមរដ្ឋាភិបាលនិងបានសន្យាថា នឹងធានាមិនឱ្យមានព្រឹត្តិការណ៍បែបនេះ កើតឡើងម្តងទៀតឡើយ។ ទោះជាយ៉ាងណា មេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះបាននិយាយថា ក្រុមគ្រួសារនឹងមិនភ្លេចព្រឹត្តិការណ៍នេះទេ ដោយសារតែជនល្មើសមិនត្រូវបានផ្តន្ទាទោស។
ឧបទ្ទវហេតុនេះបានបង្កឱ្យមានការថ្កោលទោស ពីសហគមន៍អន្តរជាតិ និងបានបង្កឱ្យមានការបះបោរផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃ ដែលបានសម្លាប់មនុស្សជាង ៧,៦០០នាក់ ចាប់តាំងពីពេលនោះមក៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print