ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តពីក្រោយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅលេីស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រៀល បូរី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី​ក្នុងទិសដៅពីកេីតទៅលិចឡេីងស្ពានអាកាសចោមចៅ​ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកពីក្រោយយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print