ភ្នំពេញៈ ស្ត្រីចំណាស់ម្នាក់ខណៈពេលកំពុងជិះកង់អាគុយ ត្រូវជនសង្ស័យមកធ្វេីសកម្មភាពឆក់កាបូប បានសម្រេច ហើយគេចខ្លួនបាត់ ធ្វេីឲ្យជនរងគ្រោះជ្រុលចង្កូតទៅបុកនឹងកង់បីខ្មែរបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវលេខ១៩៦២ខាងត្បូងវត្តជុំស្ថិត ភូមិគោកធ្លក់ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះពុំត្រូវស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណ៥០ឆ្នាំ ជិះកង់អាគុយ ពណ៌ក្រហម ពាក់អាវយឺតពណ៌ខៀវខាងក្នុង ពាក់អាវដៃវែងក្រៅពណ៌លឿង និងស្លៀកខោខ្មៅឆ្នូតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ដេចតេជោ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះបានជិះកង់អាគុយតែម្នាក់ឯងដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៩៦២ក្នុងទិសដៅពី ជើងទៅត្បូងនៅពេលធ្វើដំណើរហួសវត្តជុំបន្តិច មានសង្ស័យគ្នាបីនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកអែបហើយធ្វើសកម្មភាពឆក់ បបូបបណ្ដាលឲ្យមានការប្រតាយប្រតប់គ្នាហើយស្ត្រីរងគ្រោះក៏បានជ្រុលចង្កូតទៅបុកម៉ូតូកង់បីដែលធ្វើដំណើរស្របទិសគ្នាបណ្ដាឱ្យដួលកង់រងរបួសធ្ងន់ ចំណែកបុរសបើកបរកង់បីខ្មែររងរបួសជើង ។ក្នុងករណីនេះ សង្ស័យបានឆក់កាបូបបានសម្រេចហើយគេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានទាក់ទងរថយន្តសាមុយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដើម្បីតាមចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់៕ ដោយ៖ សុខាសែនជ័យ