ឥស្សរជនប្រទេសជាច្រើនកោតសរសើរចំពោះសុន្ទរកថារបស់លោកXi Jinpingថា បាបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់ប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ កិច្ចសន្ទនាថ្នាក់ដឹកនាំ”BRICSបូក”បានរៀបចំធ្វើនៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ថ្នាក់ដឹកនាំនិងតំណាងនៃប្រទេសនិងអង្គការអន្តរជាតិដែលចូលរួមកិច្ចប្រជុំបានរំពឹងថា ក្រោមរូបមន្តកិច្ចសហប្រតិបត្តិការ”BRICSបូក” យើងនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យមានភាពស៊ីជម្រៅ ព្រមទាំងពួតដៃគ្នាដើម្បីគាំពារផលប្រយោជន៍រួមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ លើកកម្ពស់សិទ្ធិបញ្ចេញមតិនិងភាពតំណាងរបស់បណ្តាប្រទេសសកលខាងត្បូងក្នុងកិច្ចការអន្តរជាតិ ជំរុញការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដែលកាន់តែយុត្តិធម៌និងសមហេតុផលនិងជំរុញសន្តិភាពនិងវឌ្ឍនភាពពិភពលោក។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើង«ប្រមូលផ្តុំកម្លាំងចលករដ៏ខ្លាំងក្លានៃ”សកលខាងត្បូង” រួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ»ក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំ។ឥស្សរជនជាច្រើនបានថ្លែងថា សុន្ទរកថារបស់លោក Xi Jinping បានក្តាប់ជាប់នូវនិន្នាការពិភពលោកយ៉ាងច្បាស់លាស់ អធិប្បាយយ៉ាងស៊ីជម្រៅអំពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃ”សកលខាងត្បូង”ដែលបានប្រមូលផ្តុំកម្លាំងកាយចិត្ត និងចង្អុលបង្ហាញពីទិសដៅសម្រាប់បណ្តាប្រទេសសកលខាងត្បូងរួមគ្នាឆ្ពោះការធ្វើទំនើបកម្មនិងកសាងពិភពលោកកាន់តែស្រស់ស្អាត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print