អបអរសារទខួប ២០ ព្រះវស្សា នៃការយាង គ្រងព្រះ បរម សិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រ កម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃ ទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជា ខួប ២០ ព្រះវស្សានៃការ យាងគ្រង ព្រះបរ ម សិរីរាជ សម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រ កម្ពុជា ។

ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជ សម្បត្តិជ្រើស តាំងជា ឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ១ កើត ខែ អស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០០៤ ដែលមានព្រះបរមនាមថា ‘’ព្រះករុណា ព្រះបាទ សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី សមាន ភូមិជាតិ សាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្រ្ទាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯក រាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី’’ ហើយសម្រេចយកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។

ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះ បាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី គឺប្រែសេ ចក្ដីថា ៖ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជា រាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួប រួម ខេម រជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណ ភាព ទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។”
សូមថ្វាយព្រះរាជសព្វសាធុការពរបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូម ព្រះអង្គ មាន ព្រះ រាជសុខភាពរឹងមាំ ព្រះកាយពលមាំមួន ព្រះ បញ្ញាញា ណភ្លឺថ្លា ដើម្បីបន្ត បម្រើ ឧត្តម ប្រយោជន៍ ជាតិជា អង្វែងរៀងទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print