ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញពីរបាយការណ៍លទ្ធផលរយៈពេល ២៨ថ្ងៃ ពោលគឺគិតចាប់ពីថ្ងៃទី០១-២៨ ខែតុលា ឆ្នាំ២០២៤នេះ មានយានយន្តចូលគោលដៅចំនួន ៧,៩១០គ្រឿង, រថយន្តធំ ១៣៨គ្រឿង, រថយន្តតូច ២,៩៥២គ្រឿង, ម៉ូតូ ៤,៨២០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,០១១គ្រឿង, រថយន្តធំ ៩០គ្រឿង, រថយន្តតូច ១,៩៧៨គ្រឿង និងម៉ូតូ ៣,៩៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាក់ស្ដែងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃទី២៨ ខែតុលានេះថា៖ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ៣១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១៤០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៣គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១៩៩គ្រឿង និងម៉ូតូ ២០១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១១គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ១៥២គ្រឿង និងម៉ូតូ ១៥៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា