ឧបករណ៍ចាប់ត្រីបិទអូរទែនម៉ៅ ត្រូវបានបង្រ្កាបពីសំណាក់អាជ្ញាធរមូលដ្ឋាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ត្រី យិន ឈុនហាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានឲ្យនារសៀលថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះថា មន្ត្រីរបស់លោករួមសហការដោយ មន្ត្រីសហគមន៍អភិរក្សជលផល(ដងទឹកលាច)ចុះបង្រ្កាបឧបករណ៍ចាប់ត្រីដាក់បិទជិតកាត់អូរ ដោយរុះរើ និងបំផ្លាញនូវឧបករណ៍ជាវត្ថុតាង ។

 នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំឲ្យដឹងទៀតថា ករណីបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនៅតាមដងអូរ(ទែនម៉ៅ)ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 លោក វរសេនីយ៍ត្រី យិន ឈុនហាក់ នាយប៉ុស្តិ៍ឲ្យដឹងបន្តទៀតថា លទ្ធផល បង្រ្កាបឧបករណ៍ចាប់ត្រី(របាំងសាច់អួន)ដាក់កាត់អូរបិតជិតចំនួន១៣កន្លែង ស្មើនឹងប្រវែង៥០០ម៉ែត្រ ចំណែកត្រីចំរុះត្រូវបានចាក់លែងចូលក្នុងអូរវិញ ។ លោក បញ្ជាក់បន្ថែមបន្តទៀតថា លោកសុំគោលការណ៍បន្តបង្រ្កាបទៀត ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print