សត្វស្លាបទឹក​ នៅតំបន់រ៉ាមសារព្រែកទាល់​ ខេត្ត​បាត់ដំបង​ កំពុងកើនឡើង

ចែករំលែក៖

ខេត្ត​បាត់ដំបង​ និងកោះកុង​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ មន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារព្រែកទាល់ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង តាមដានសកម្មភាព សត្វស្លាបទឹក ដែលកំពុងកើនឡើង។

ជាក់ស្ដែង​កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានចុះអង្កេតតាមដានសកម្មភាព សត្វស្លាបទឹក រួមមាន ប្រភេទសត្វទុងប្រផេះ ចង្កៀលខ្យង និងសត្វត្រដក់។ ជាលទ្ធផលក្រុមការងារសង្កេតថា មានប្រភេទសត្វទុងប្រផេះ និងចង្កៀលខ្យង បន្តចុះមកបន្តពូជពងកូន ជាបន្តបន្ទាប់នៅក្នុងតំបន់រ៉ាមសារព្រែកទាល់។

ជាមួយគ្នានោះ​ ក្រសួងបរិស្ថាន​ បានឱ្យដឹងទៀតថា​ ឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីថ្ងៃទី​២៦​ ខែតុលា​ថ្មីៗ​នេះ​ បានព្រលែងសត្វស្លាបជាង ២០ ក្បាល ឱ្យចូលព្រៃធម្មជាតិវិញក្នុងឧទ្យានជាតិបទុមសាគរ ភូមិសាស្ត្រ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ចំពោះ​សត្វ​ស្លាប​ដែលព្រលែងស្លាបឱ្យចូលព្រៃធម្មជាតិវិញ រួមមាន៖

...

១.សត្វមាន់ទឹករស់ចំនួន ១១ក្បាល
២.សត្វក្លុំរស់ចំនួន ០៩ក្បាល និងសត្វក្លុំងាប់ចំនួន ០២ក្បាល ក្រុមការងារបានធ្វើការកប់ចោល ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ ៕ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print