យុវជនម្នាក់តូចចិត្តរឿងអ្នកភូមិនិយាយដើមខ្លួនមិនល្អ​ សុខចិត្តជិះម៉ូតូចេញពីខេត្តព្រៃវែងមកលោតទឹកលើស្ពានជ្រោយចង្វារបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូចេញពីខេត្តព្រៃវែងមកលោតទឹកខ្លួននៅលើស្ពានជ្រោយចង្វារបានសម្រេច តែមិនស្លាប់ត្រូវអ្នកទេសចរឃើញបានជួយសង្គ្រោះស្រង់ឡើងលើគោក និងបានជិះម៉ូតូឌុបមកដល់ទីតាំងចំនុចកើតហេតុវិញ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

​ ជនរងគ្រោះមានឈ្មោះខាន់ និមល អាយុ 19 ឆ្នាំ មានស្រុកកកំណើតនៅឯខេត្តព្រៃវែង​ ។
​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ៦អា ឆ្ពោះមកលើស្ពានជ្រោយចង្វារទិសដៅពីកើតមកលិច ខណះពេលធ្វើដំណើរដល់ពាក់កណ្ដាលស្ពានក៏ឈប់ម៉ូតូអែបកៀនខាងចុះពីលើម៉ូតូឡើងលើបង្កាន់ដៃស្ពានលោតចូលទឹកលិចបាត់ឈឹង បន្សល់ទុកម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរី២០១៤ ពាក់ផ្លាកលេខខេត្តព្រៃវែង 1E.2027 កាបូបស្ពាយមួយ និងស្បែកជើងមួយគូរ នៅលើស្ពានជ្រោយចង្វារបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារមកទីតាំងចំនុចកើតហេតុបានយកសម្ភារៈជនរងគ្រោះខាងទៅរក្សាទុកនៅក្នុងប៉ុស្តិ៍ជាបណ្ដោះអាសន្ន ។
​ លុះបានប្រហែលកន្លះម៉ោងក្រោយមកក៍មានទូកអ្នកទេសចរកំពុងដឹកអ្នកដំណើរឃើញយុវជនខាងលើរសាត់តាមទឹកហូរក្បែរនិងផ្សាររាត្រីព្យាយាមហែលឡើងគោក ខាងម្ចាស់ទូកឃើញក៏បានបោះពោងឲ្យតោងនិងបានជួយសង្គ្រោះស្រង់ឡើងគោក។ បន្ទាប់ពីឡើងលើគោកវិញ​ ជនរងគ្រោះបានជិះម៉ូតូឌុបទៅទីតាំងចំនុចកើតហេតុវិញ​ និងត្រូវបានប្រជាពរដ្ឋនិងអ្នកសារព័ត៌មានជួយធ្វើការណែនាំនិងធ្វើការសាកសួរ​ ដោយជនរងគ្រោះបានបញ្ជាក់ថាតូចចិត្តរឿងអ្នកភូមិមើលងាយនិយាយដើមមិនល្អលើខ្លួនទើបគិតខ្លីមួយពេល ។
​ ក្រោយមក​ ប្រជាពលរដ្ឋបានឌុបជនរងគ្រោះទៅប៉ុស្ដិ៍រដ្ឋបាលនគរបាលជ្រោយចង្វារដើម្បីទៅយកម៉ូតូ កាបូបស្ពាយនិងស្បែកជើង​ពីសមត្ថកិច្ចវិញ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print