ក្រសួងការបរទេសចិន៖អាមេរិកជំរុញជាចំហនូវការធ្វើឱ្យលំហអវកាសទៅជាសមរភូមិ គឺជាគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខរួមនិងសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសនានា

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៨ ខែតុលា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានបានលើកសំណួរស្តីពីករណីដែល អាមេរិកបានឃោសនាបំប៉ោងអំពីការ “ត្រៀមប្រយុទ្ធនៅលំហអវកាស”។

គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹងរឿងនេះ លោកLinJianបានលើកឡើងថា ជានិច្ចកាលភាគីចិនតែងតែប្រកាន់ខ្ជាប់ការប្រើប្រាស់លំហអវកាសដោយសន្តិវិធី ប្រឆាំងការប្រកួតប្រជែងផ្នែកសព្វាវុធក្នុងលំហអវកាស ប្រឆាំងប្រើអាវុធក្នុងលំហអាកាស។ប្រទេសចិនគ្មានបំណងធ្វើ “ការប្រកួតប្រជែងខាងអវកាស”ជាមួយប្រទេសណាមួយទេ ហើយក៏មិនស្វែងរកអ្វីដែលហៅថា “ឧត្តមភាពខាងអវកាស”នោះដែរ។សហរដ្ឋអាមេរិកបានកំណត់ជាចំហថា លំហអវកាសជា “សមរភូមិប្រយុទ្ធ” បន្តពង្រីកកម្លាំងទ័ពនៅក្នុងលំហអវកាស បង្កើតសម្ព័ន្ធយោធាខាងលំហអវកាស ជំរុញឱ្យលំហអវកាសទៅជាសមរភូមិ ប្រការនេះបានគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខរួមនិងសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសនានាក្នុងលំហអវកាស។យើងដាស់តឿនឱ្យភាគីអាមេរិកបញ្ឈប់ការផ្សព្វផ្សាយពីពាក្យសម្តីមិនទទួលខុសត្រូវ បញ្ឈប់ការពង្រីកកងទ័ពនិងត្រៀមធ្វើសង្គ្រាមនៅលំហអវកាស ដើម្បីរួមចំណែកក្នុងការបន្តរក្សាសន្តិភាពនិងសន្តិសុខជាយូរអង្វែងនៅក្នុងលំហអាកាស៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print