ជនជាតិវៀតណាមចំនួន ២៦នាក់ ត្រូវ​បានបណ្ដាញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ នាយកដ្ឋាននគរបាល​អន្តោប្រវេសន៍​នៅរសៀលថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្រ្តីជំនាញ​ តែងតែ​ចុះស្រាវជ្រាវ​ និងត្រួត​ពិនិត្យ​ជនបរទេស​ដែលចូល​មករស់នៅ​ក្នុងប្រទេសកម្ពុជា​ ជាប្រចាំ​ ដេីម្បី​ទប់ស្កាត់​ការលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ជាក់ស្ដែង​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦នាក់ (ស្រី៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីៗនេះ​ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី មានអាកប្បកិរិយាធ្វើឱ្យខូចប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម (ស៊ីឈ្នួលពពោះជំនួស) គ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print