ខេត្តតាកែវ ៖ នៅវេលាម៉ោង៥និង៤០នាទីព្រឹកព្រលឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរចរណ៍មួយបានកើតឡើងដោយរថយន្តបុកម៉ូតូដែលបើកបរ បញ្រ្ចាសទិសគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំង២នាក់ភ្លាមៗនៅ កន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ២២ ចន្លោះគីឡូ ម៉ែត្រលេខ៤-៥ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើតាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែង កើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើពួកគាត់បានឃើញរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា ដោយខាង រថយន្តបើកបរមកពីទិសខាងលិចទៅទិសខាងកើត ។ លុះមកដល់កន្លែងកើតហេតុក៏បុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់អ្នក បើកបរនិងអ្នករួមដំណើរទាំង២នាក់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះទាំង២នាក់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងម៉ូតូជន រងគ្រោះត្រូវបានសមត្ថកិច្ចជំនាញស្រុកត្រាំកក់យកទៅរក្សាទុកនៅអធិរដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីរង់ចាំដោះស្រាយតាម នីតិវិធី៕
ដោយ៖ ជីសូរកា