ស្ត្រីម្នាក់បើករថយន្តរេចង្កូតទៅបុកកន្ទុយកុងតឺន័រដែលចតទុកចោលបង្កឱ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយស្ត្រីម្នាក់ បានបើកបររថយន្តរេចង្កូតទៅបុកកន្ទុយកុងតីន័រ១គ្រឿងដែលចតទុកចោល បង្កអោយមានការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្តោយផ្លូវ១៦ម៉ែត្រភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

​   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានស្ត្រីម្នាក់បើកបររថយន្ត Fortuner ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 2B-6016 តាមបណ្តោយផ្លូវ១៦ម៉ែត្រក្នុងស្ថានភាពស្រវឹង ក៏បានរេចង្កុតរថយន្ត ជ្រុលទៅបុកកន្ទុយកុងតីន័រ១គ្រឿង ដែលគេឈប់ចតចោលនៅលើផ្លូវពីចំហៀងខាងឆ្វេងពេញទំហឹងតែម្តង បណ្ដាលឱ្យរថយន្ដបង្ករងការខូចខាតផ្នែកខាងមុខនិងចំហៀងខាងស្តាំយ៉ាងដំណំ។​ បន្ទាប់មកស្ត្រីម្ចាស់រថយន្តក៏បានចេញពីរថយន្តរបស់ខ្លួន ព្រមទាំងបានឈ្លោះប្រកែកទាស់សម្តីជាមួយម្ចាស់រថយន្តកុងតីន័រថែមទៀតផង។
​   តាមការបញ្ជាក់ពីម្ចាស់រថយន្ត FORTUNER បានឲ្យដឹងថា​ គាត់ចង់ឲ្យភាគីខាងរថយន្តកុងតីន័រដែលចតលើផ្លូវ ធ្វើការសងការខូចខាតរថយន្តរបស់គាត់ ព្រមទាំងយករថយន្តរបស់គាត់ទៅធ្វើការជួសជុលផងដែរ។ ចំណែកភាគីខាងតំណាងរថយន្តកុងតីន័របានតបវិញថា គាត់មិនសងជាដាច់ខាត ដោយសារស្ត្រីខាងលើបានបើកបរក្នុងស្ថានភាពស្រវឹង។
​   ក្នុងករណីនេះ​ ក៏មានការជជែកគ្នាតឹងសរសៃក មិនព្រមឈ្នះចាញ់​រវាងភាគីទាំងសងខាង​ និងបានសម្រេចចិត្តអោយសមត្ថកិច្ចចុះមកវាស់វែង ដើម្បីយកទៅរក្សាទុកផងដែរ តែចុងក្រោយដោយសារតែមិនចង់វែងឆ្ងាយ ភាគីខាងរថយន្តកុងតីន័របានសម្រេចចិត្តសងទៅភាគីខាងរថយន្ត fortuner ចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print