រថយន្តកុងតឺន័របុកម៉ូតូ១គ្រឿងដែលឈប់រង់ចាំភ្លើងស្តុបបណ្តាលឱ្យស្លាប់២នាក់ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងសង្ស័យដាច់ហ្វ្រ័ងជ្រុលទៅបុកម៉ូតូ១គ្រឿងដែលកំពុងឈប់រង់ចាំភ្លើងស្តុបអួសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់ទាំង២នាក់ប្រុសមួយស្រីមួយទាំងព្រឹក ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវចូលផ្សារព្រែកព្នៅ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ខន មូនី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មន្រី្តយោធា មានស្នាក់នៅបច្ចុប្បន្ន សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHonda Dream ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BX -7170 ដឹកប្រពន្ធបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុច្រកចូលផ្សារព្រែកព្នៅបានឈប់រង់ចាំភ្លើងស្តុប ក៏មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ព្រៃវែង 3A-2736 ដែលបើកស្របទិសគ្នាជាមួយម៉ូតូមកពីក្រោយបុកពេញទំហឹងអួសជាច្រើនម៉ែត្រធ្វើឱ្យម៉ូតូផ្នែកខាងក្រោយខូចខាតទាំងស្រុងមើលស្លាកលេខលែងយល់បណ្ដាលឱ្យស្លាប់ក្រោមរថយន្តទាំង២នាក់ ហើយភ្លាមៗនោះប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ជូនសមត្ថកិច្ច ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ ។ រីឯសពជនរងគ្រោះបានប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

 

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print