ចោរថ្លើមធំ​! ហ៊ានលួចកាត់ខ្សែភ្លើងអ្នកភូមិទាំងថ្ងៃ​ ត្រូវនគរ​បាលស្រុកសង្កែបង្រ្កាបឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តម​សេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៤នេះថា៖​ មុខសញ្ញា​ចោរលួចកាត់ខ្សែភ្លើងអ្នកភូមិទាំងកណ្ដាលថ្ងៃ​ម្នាក់ ត្រូវបាននគរ​បាលស្រុកសង្កែ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ​ កាលពីយប់ថ្ងៃទី២៩​ ខែតុលា ឆ្នាំ២០២៤ថ្មីៗនេះ​ បានធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង័្ស​យម្នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀតនោះគឺឈ្មោះ នី វិច្ឆិកា ហៅឈីត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងខណៈដែលរូបគេកំពុងព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ចដែលតាមប្រម៉ាញ់ ដោយនាំមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។

សូមជម្រាបជូនថា នៅមុនពេលឃាត់ខ្លួននេះគឺក្រុមជនសង័្សយបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងទាំងថ្ងៃ របស់ជនរងគ្រោះឈ្មោះទេន ស៊ាន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅក្រុមទី ៣៨ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុក សង្កែ ខេត្តបាត់ដំបង អស់ប្រវែង​៥០ម៉ែត្រ ។ ហើយពេលកំពុងធ្វើសកម្មភាពនេះ ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញ និងបានផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចបានចុះអន្ត​រាគមន៍ធ្វើការស្រាវជ្រាវភ្លាមៗ រហូតកំណត់មុខសញ្ញាបាននិងធ្វើការឃាត់ខ្លួនតែម្តង។

...

ជនសង័្សយរូបនេះបានឆ្លើយសារភាពថា រូបគេនិងបក្សពួកផ្សេងទៀត(សមត្ថកិច្ចកំណត់មុខសញ្ញាបាន)​បាន ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើប្រាកដមែន ប៉ុន្តែខ្សែភ្លើងដែលលួចបានត្រូវ បក្សពួកជាអ្នកយកទៅហើយដែលស​មត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនជាបន្តទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print