អតីតមន្ត្រីយោធាម្នាក់មានជំម្ងឺប្រចាំកាយបានលោតពីលើផ្ទះជាន់ទី៣បណ្ដាលបោកក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ អតីតមន្ត្រីយោធាម្នាក់បានលោតសម្លាប់ខ្លួន លើផ្ទះជាន់ទី៣បណ្ដាលបោកក្បាលស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ ទាបភ្លឺ. ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤. នៅតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សពបុរសដែលបានលោតសម្លាប់ខ្លនខាងលើនេះមានឈ្មោះ សំ ឈន អាយុ៤២ឆ្នាំ. ស្នាក់ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៍មានពីក្រុមគ្រួសារនៃសពបុរសខាងលើបានបង្ហើបឲ្យដឹងថា. ជនរងគ្រោះខាងលើនេះអតីតជាមន្ត្រីយោធា. តែដោយសារគាត់មានជំងឺរប្រចាំកាយទើបឈប់សម្រាក់ពីការងារ. ហើយកន្លងមករូបគាត់បានប៉ុនប៉ងលោតសម្លាប់ខ្លួនចំនួន២លើកមកហើយ តែត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅឯមន្ទីរទើបតែដើរបានវិញរយះពេលជាង២ខែ លុះមកដល់ថ្ងៃកើតហេតុខាងលើរូបគាត់បានឡើងលើតំបូលផ្ទះល្វែងខាងលើកំពស់ប្រហែលជាង១០ម៉ែត្រ លោតទំម្លាក់ខ្លួនមកខាងក្រោមបណ្ដាលអោយបែកក្បាលស្លាប់។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនៅទីតាំងកើតហេតុខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើនេះពិតជាបានធ្វើអត្តឃាតលោតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print