ខេត្តកោះកុង៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សូមជម្រាបជូនសាធារណជន និងអ្នកដំណើរមេត្តាជ្រាបថា ប៉ុន្មានថ្ងៃនេះ ទឹកភ្លៀងបានថមថយ ដែលជាឱកាសសម្រាប់ការដ្ឋានស្តារ និងពង្រីកផ្លូវជាតិលេខ៤៨ ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ នឹងលេចចេញវឌ្ឍនភាពគួរជាទីមោទក ដែលមានន័យថា ការធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័ស លើផ្លូវជាតិលេខ៤៨ ។
គួរជម្រាបជូនថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៦៦,៨៦% ហើយ គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២៤នេះ៕ដោយ៖តារា
...