លោក Ruud van Nistelrooy រីករាយនឹងការចាប់ផ្តើមដ៏ជោគជ័យក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United ខណៈដែលក្រុមរបស់គាត់បានយកឈ្នះលើក្រុម Leicester ក្នុងលទ្ធផល ៥ទល់២ ដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ League Cup ។
២ថ្ងៃបន្ទាប់ពីលោក Van Nistelrooy ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នបន្ទាប់ពីការបណ្តេញចេញលោក Erik ten Hag តម្រូវការមុនការប្រកួតរបស់គាត់សម្រាប់ការប្រកួតត្រូវបានបំពេញយ៉ាងពេញលេញ។
ខ្សែបម្រើ Casemiro បានចាប់ផ្តើមយ៉ាងល្អជាមួយនឹងការរកគ្រាប់បាល់ដោយស៊ុតពីចម្ងាយនាំមុខក្រុមភ្ញៀវ ហើយនៅក្នុងតង់ទី១នាទីទី១៥។ នៅចន្លោះកិច្ចខិតខំប្រឹងប្រែងទាំងនោះកីឡាករ Alejandro Garnacho បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៥របស់គាត់ក្នុងរដូវកាលនេះ និងជាគ្រាប់ទី២នៃការប្រកួតនេះ ហើយគ្រាប់បាល់ទី៣គឺការទាត់បាល់ពិន័យ Free-kick របស់កីឡាករ Bruno Fernandes បានផ្លាតទៅប៉ះខ្សែការពារ James Justin របស់ Leicester ចូលទីបានសម្រេច។
ចំណែកកីឡាករ២រូបរបស់ Leicester បានរកគ្រាប់បាល់ម្នាក់១គ្រាប់គឺកីឡាករ Bilal El Khannouss និង Conor Coady ដោយស៊ុតបាល់បញ្ចូលទីបានមុនម៉ោងពាក់កណ្តាលតង់ទី១ និងចុងតង់ទី១។
នៅចំពោះមុខលោក Sir Alex Ferguson ត្រលប់មក Old Trafford ជាលើកដំបូងចាប់តាំងពីត្រូវបានគេប្រាប់ថា គាត់ត្រូវបានគេដកហូតតួនាទីជាឯកអគ្គរដ្ឋទូតដែលមានប្រាក់ខែរបស់គាត់ ហើយដែលមានបំណងជំនួសលោក Ten Hag ជាមួយនឹងគ្រូបង្វឹករបស់ Sporting លោក Ruben Amorim ម្ចាស់ផ្ទះតែងតែមានការគ្រប់គ្រងបាល់បានល្អ។ Fernandes បានបន្ថែមគ្រាប់ទី៥នៅនាទីទី៥៩នៅពេលដែលគាត់បានទាញយកអត្ថប្រយោជន៍អតិបរមាពីការវាយបករបស់ Caleb Okoli។
លទ្ធផលនេះធ្វើឲ្យ United នឹងធ្វើដំណើរទៅជួបក្រុម Tottenham ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។ ចំណែក Liverpool នឹងទៅសួរសុខទុក្ខក្រុម Southampton ដែលជាអ្នកតស៊ូនៅ Premier League។ ដោយឡែក Arsenal ទទួលភ្ញៀវ Crystal Palace ក្នុងការប្រកួត London Derby, ក្រុម Newcastle United នៅផ្ទះ Brentford ខណៈដែល Spurs បានផ្តួល Manchester City ក្នុងជុំទី៤ ក្នុងលទ្ធផល ២ទល់១។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍ទី១៦ ខែធ្នូ។ នេះជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំដែលមិនមានក្លិប EFL ក្នុងការប្រកួត League Cup វគ្គ៨ក្រុមចុងក្រោយ។ ការប្រកួត League Cup វគ្គ៨ក្រុមចុងក្រោយមាន៖
Tottenham ប៉ះ Manchester United
Arsenal ប៉ះ Crystal Palace
Newcastle ប៉ះ Brentford
Southampton ប៉ះ Liverpool ៕ (រូបភាព ៖ BBC)