ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា រយៈពេល៣១ថ្ងៃ ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២៤ មានយានយន្តចូលគោលដៅចំនួន ៩,១៧៣គ្រឿង, រថយន្តធំ ១៤៦គ្រឿង, រថយន្តតូច ៣,៤៥៣គ្រឿង, ម៉ូតូ ៥,៥៧៤គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៩២០គ្រឿង, រថយន្តធំ ៩៨គ្រឿង, រថយន្តតូច ២,៣១៤គ្រឿង និងម៉ូតូ ៤,៥០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ គឺនៅថ្ងៃទី៣១ ខែតុលានេះ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៨៣គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ មានចំនួនគោលដៅសរុប ១៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៦គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៥៩គ្រឿង និងម៉ូតូ ២៣៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៨៣គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៩២គ្រឿង និងម៉ូតូ ១៩១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា