មិនត្រូវ​បើកបរហួសល្បឿនកំណត់!​ មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៦នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ដូច្នេះ​មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤) បានកើតឡើងចំនួន ៥លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ២នាក់), រងរបួសសរុប ៦នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ១នាក់) រងរបួសស្រាល ២នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ១នាក់ (យប់ ០នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) , ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) , កក្តាយាន ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ២នាក់), ភ្លើងសញ្ញា ១លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print