យុវជនម្នាក់បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ​ នាំឱ្យរងការរិះគន់តាមបណ្តាញសង្គម ត្រូវសមត្ថកិច្ចខណ្ឌចំការមន កោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងឃាត់ម៉ូតូទុកបណ្តោះអាសន្នរយៈពេល០៣ខែ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ យុវជនម្នាក់បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ​ នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន នាំឲ្យរងការរិះគន់តាមបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងឃាត់ម៉ូតូទុកបណ្តោះអាសន្នរយៈពេល០៣ខែ។

សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌខណ្ឌចំការមន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវ និងកោះហៅហើយបានចូលខ្លួនចំពោះយុវជនម្នាក់ ដែលជិះម៉ូតូ SCOOPY ឌុបគ្នា បង្ហោះកង់មុខ នៅលើកំណាត់ផ្លូវម៉ៅសេទុង មុខវត្តទួលទំពូង សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ០២:៣០នាទីយប់រំអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មកសួរនាំ។

...

ជាក់ស្ដែង​សមត្ថកិច្ចជំនាញ​ បានធ្វើការអប់រំដោយឲ្យធ្វើកិច្ចសន្យានិងមានការធានាពីអាណាព្យាបាល ហើយដកហូតម៉ូតូរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាល រយៈពេល០៣ខែ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីជាការព្រមាននិងឲ្យមានការរាងចាល៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print