អាជ្ញាធរជាតិអប្សរា​​៖​ បិទជាបណ្ដោះអាសន្នច្រកកណ្ដាលខាងកើតឆ្លងកាត់ពីរួតទី១ ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ អាជ្ញាធរជាតិអប្សរា​ សូមជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរាសូមបិទជា បណ្តោះអាសន្នច្រកកណ្តាលខាងកើតឆ្លងកាត់ពីរួតទី១ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃជូនដំណឹង នេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីដឹកជញ្ជូនថ្មចូលការដ្ឋានគម្រោងជួសជុលរចនាសម្ព័ន្ធបណ្ណាល័យ ខាងត្បូង និងរានហាលខាងលិចរួតទី២ នៃប្រាសាទអង្គរវត្ត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print