ខេត្តកំពង់ចាម៖ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានយាងចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីការប្រកបរបរធ្វើស្រែចម្ការរបស់ប្រជារាស្រ្តនៅស្រុកកោះសូទិន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ អមព្រះដំណើរដោយ លោក ញឿន រ៉ាដែន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានបន្តយាងជួបសួរសុខទុក្ខជាមួយប្រជារាស្រ្តនៅតាមខ្នងផ្ទះក្នុងឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
នាឱកាសនោះដែរព្រះអង្គម្ចាស់ ក៏បានប្រទាននូវព្រះអំណោយមួយចំនួនដល់ប្រជារាស្រ្តនៅទីនោះ ព្រមទាំងបានប្រទានថតរូបអនុស្សាវរីយ៍ជាមួយប្រជារាស្រ្តប្រកបដោយភាពស្និទស្នាលផងដែរ៕
...
ដោយ ៖ សិលា