ជនសង្ស័យ ៥នាក់​ សមត្ថកិច្ចស្រុកស្វាយជ្រំបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីលួចគាស់ផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖​ ជនសង្ស័យ ៥នាក់​ សមត្ថកិច្ចស្រុកស្វាយជ្រំបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីលួចគាស់ផ្ទះ។

យោងតាម លោក សោម សុភ័ណ្ឌ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤នេះថា បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ថា​មានករណីចោរលួចគាស់ផ្ទះនៅក្នុងមូលដ្ឋានស្រុកនោះ​ និងដោយមានការបញ្ជារដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ កុយ សុធីឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះស្រាវជ្រាវស្វែងរកមុខសញ្ញា។

លោកអធិការនគរបាលស្រុកស្វាយជ្រំបានបន្តទៀតថា​ សមត្ថកិច្ចបានស្រាវជ្រាវរហូតដល់ថ្ងៃ២៨ខែតុលា​ ឆ្នាំ២០២៤​ បានកំណត់មុខសញ្ញាឈានដល់ បង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ប្រុស ដែលធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ករណីលួចមានស្ថានទម្ងន់ទោស​ (គាស់ផ្ទះប្រជាពលរដ្ឋ)​នាពេលកន្លងមក ក្នុងមូលដ្ឋានស្រុកស្វាយជ្រំខេត្តស្វាយរៀង។

ក្នុងនោះសមត្ថកិច្ចយើង​ បានដកហូតវត្ថុតាងរួមមាន៖​ ម៉ូតូ ០២គ្រឿង និងទូរសព្ទដៃ ០៣គ្រឿង។

...

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត នៅថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមកនេះ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print