ខេត្តកំពង់ស្ពឺ៖ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថៃ្ងទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះជួយអន្ដរាគមន៍សម្រួលចរាចរណ៍នៅចំណុចទីតាំងទឹកលិច “ ទឹកភ្លៀងជន់លិចបណ្ដាលអោយកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៥៣-៥៤ “។
សូមជម្រាបថា ស្ថានភាពនៃជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថៃ្ងនេះ បានបង្កឲ្យមានការជន់លិចដល់កំណាត់ផ្លូវជាតិលេខ ៣ ក្នុងស្រុកគងពិសី និងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបណ្ដាលឲ្យលិចផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ជាប់ព្រំប្រទល់ជាមួយស្រុកសំរោង ខេត្តតាកែវ .,។
បច្ចុប្បន្នកងកម្លាំងនគរបាល គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះអន្ដរាគមន៍ ចំពោះការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចទឹកលិចខាងលេីបានមួយផ្នែក មួយចំហៀងផ្លូវជាតិលេខ៣
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងផ្អាកការបេីកបររថយន្ដធន់ធ្ងន់ឆ្លងកាត់មួយរយៈរង់ចាំទឹកបានស្រកដូចស្ថានភាពដេីម .. ចំណែកបញ្ហាផ្សេងៗមិនទាន់បង្កបញ្ហាគ្រោះថ្នាក់ខូចខាតដល់អាយុជីវិតសត្វ ឬទ្រព្យសម្បត្តិ នោះទេ៕ដោយ៖តារា