Update ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះរោងចក្រកាបូប ខ្សែក្រវ៉ាត់ យីហោ ហុង សេន ផ្អើលកម្មកររត់ប្រសាច

ចែករំលែក៖

ខេត្តកណ្តាល ៖ អគ្គិភ័យឆាបឆេះរោងចក្រកាបូប ខ្សែក្រវ៉ាត់ យុីហោ ហុង សេន ដោយសារឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ខណៈដែលកម្មករចូលធ្វើការងារតាមកន្លែងរៀងខ្លួន ស្រាប់តែឆ្លងចរន្តអគ្គសនី ឆាបឆេះសម្ភារៈ ខាងក្នុងរោងចក្រ ផ្អើលកម្មកររត់ចេញក្រៅ ទោះជាប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់អស់ចំនួន១៣០បំពង់ រហូតដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុក រថយន្តរបស់អង្គភាពឆ័ត្រយោង៩១១ ចេញទៅជួយអន្តរាគមន៍ ។

...

គ្រោះអគ្គិភ័យនេះ ខូចខាតសម្ភារៈអស់មួយចំនួន ភ្លើងរលត់ទៅវិញនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល មិនប៉ះពាល់ដល់អគាររោងចក្រ ហើយក៏គ្មានអ្នកណារងរបួសដែរ ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print