រុស្ស៊ីបានជួយអុីរ៉ង់បាញ់បង្ហោះផ្កាយរណបពីរទៅកាន់តារាវិថីផែនដី​

ចែករំលែក៖

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងមូស្គូបាននិយាយថា៖ រុស្ស៊ីនឹងបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់ចំនួនពីរចូលទៅក្នុងគន្លងតារាវិថីដោយប្រើគ្រាប់រ៉ុក្កែត Soyuz នៅថ្ងៃទី 5 ខែវិច្ឆិកា ។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងមូស្គូបាននិយាយថាក្នុងបរិបទនៃការប្រឈមមុខដាក់គ្នារបស់ប្រទេសទាំងពីរជាមួយសហរដ្ឋអាមេរិក កំពុងជំរុញឲ្យអ៊ីរ៉ង់ និងរុស្ស៊ីកាន់តែរឹតបន្តឹងទំនាក់ទំនង។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរុស្ស៊ី Kazem Jalali បាននិយាយថា “ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងរុស្ស៊ី និងអ៊ីរ៉ង់ ផ្កាយរណបអ៊ីរ៉ង់ពីរគឺ Kowsar និង Hodhod នឹងត្រូវបង្ហោះទៅកាន់គន្លងផែនដីនៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) ដោយប្រើគ្រាប់រ៉ុក្កែត Soyuz” ។
ការអភិវឌ្ឍន៍របស់ Kowsar ដែលជាផ្កាយរណបរូបភាពដែលមានភាពច្បាស់ខ្ពស់ និង Hodhod ដែលជាផ្កាយរណបទំនាក់ទំនងតូចមួយ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ដំបូងរបស់អ៊ីរ៉ង់ក្នុងវិស័យអវកាស។
កាលពីខែកុម្ភៈ រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបឧបករណ៍ចាប់សញ្ញាស្រាវជ្រាវ Pars 1 របស់អ៊ីរ៉ង់ ទៅកាន់ទីអវកាស នៅលើរ៉ុក្កែត Soyuz ពីដំបន់ Vostochny Cosmodrome ៕

...

រូប​ថត​: Ria Novosti

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print