លទ្ធផលត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ខណៈ​រកឃើញយានយន្តល្មើសចំនួន ២៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៦គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៩២គ្រឿង និងម៉ូតូ ១៨៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៧៥គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៣១គ្រឿង និងម៉ូតូ ១៤៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ ថ្ងៃ ពីថ្ងៃទី១-០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,៤៧៨គ្រឿង, រថយន្តធំ ២៦គ្រឿង, រថយន្តតូច ៧០២គ្រឿង, ម៉ូតូ ៧៥០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,១២៤គ្រឿង, រថយន្តធំ ១៦គ្រឿង, រថយន្តតូច ៥០២គ្រឿង និងម៉ូតូ ៦០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print