បេក្ខភាពប្រធានាធិបតីអាមេរិកដែលមានសំឡេងគាំទ្រច្រើនជាងគេគឺមិនប្រាកដថាអ្នកឈ្នះការបោះឆ្នោតឡើយ

ចែករំលែក៖

ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី 5 ខែវិច្ឆិកា ប៉ុន្តែទំនងជាបេក្ខជនដែលឈ្នះការបោះឆ្នោតច្រើនជាងគេនឹងមិនមែនជាអ្នកឈ្នះក្នុងការប្រជែងតំណែងសម្រាប់សេតវិមាននោះទេ។

នៅពេលដែលប្រជាជនអាមេរិកទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកា ភាគច្រើននឹងជ្រើសរើសបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ Kamala Harris ឬបេក្ខជនមកពីគណបក្សសាធារណរដ្ឋ Donald Trump។ BBC បានផ្សាយថា ទោះយ៉ាងណាការបោះឆ្នោតទាំងនោះមិនសម្រេចដោយផ្ទាល់ថាអ្នកណានឹងឈ្នះនោះទេ។
យោងតាមកាសែត New York Times និយាយម្យ៉ាងទៀត បុគ្គលដែលមានសំឡេងគាំទ្រច្រើនជាងគេ មិនម៉ែនក្លាយជាម្ចាស់សេតវិមាននោះទេ។ សហរដ្ឋអាមេរិកបានរក្សាប្រព័ន្ធបោះឆ្នោតអស់រយៈពេលជាង 200 ឆ្នាំមកហើយ ហើយប្រជាជនអាមេរិកភាគច្រើនរំពឹងថាបេក្ខជនដែលមានសម្លេងឆ្នោតច្រើនជាងគេទូទាំងប្រទេសនឹងក្លាយជាប្រធានាធិបតី។
បើនិយាយពីអ្នកបោះឆ្នោតប្រធានាធិបតី នេះគឺជាការប្រណាំងតាមរដ្ឋ។ ចំនួនអ្នកបោះឆ្នោតសម្រាប់រដ្ឋនីមួយៗគឺស្មើនឹងចំនួនសមាជិកព្រឹទ្ធសភា និងអ្នកតំណាងដែលរដ្ឋតំណាងនៅក្នុងសភាសហរដ្ឋអាមេរិក។ ដោយមានអ្នកដំណាងម្ចាស់ឆ្នោតសរុបចំនួន 538 នាក់ បេក្ខជនដែលឈ្នះត្រូវការសំឡេងភាគច្រើន ស្មើនឹង 270 សំឡេង ឬច្រើនជាងនេះ។
ចំណុចពិសេសនៅក្នុងការបោះឆ្នោតអាមេរិក ក្នុងរដ្ឋនិមួយៗបើ ទទួលបាន(កៅអីតំណាង) ខ្ពស់ជាងគេ នឹងគ្រប់គ្រង កៅអីទាំងអស់នៅក្នុងរដ្ឋនោះ។ ជាកស្តែង រដ្ឋ រដ្ឋកាលីហ្វ័រញ៉ា មានការបោះឆ្នោតច្រើនជាងគេ ដោយមាន 54 សម្លេងតំណាង(៥៤កៅអី) ក្នុងនោះបើការគាំទ្រលោកត្រាំ មាន ២៦ កៅអី ហើយលោក ស្រី ហារីស ទទួលបាន ២៨ មានន័យថាទាំង ៥៤កៅអីនោះបានទៅលើបេក្ខភាព ហារីស មកពីគណបក្សប្រជាធិបតេយ្យទាំងអស់ បេក្ខភាពដូណាលត្រាំ គឺទទេស្អាត។ ទាំងនោះហើយបានជាបេក្ខភាពខិតខំប្រជែង នៅក្នុងរដ្ឋសមរភូមិ ដែលអាចកំណត់នៅជ័យជម្នះរបស់បេក្ខភាពនិមួយៗ។
កាលពីការបោះឆ្នោតឆ្នាំ២០២០ បេក្ខភាពលោកស្រី ហ៊ីលឡារី គ្លីនតុន មានសំឡែងគាំទ្រច្រើនជាងលោកត្រាំ រាប់លានសន្លឹងឆ្នោត តែមិនអាចឡើងកាន់ដំណែងប្រធានាធិបតីអាមេរិកនោះឡើយ ដោយសារ តែមិនទទួលបានកៅអីតំណាង គ្រប់គ្រាន់ក្នុងរដ្ឋសមរភូមិ៕

...

រូប​ថត​:vtcnews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print