ក្នុងចំណោមផ្កាយរណបទាំង ៥៥ គ្រឿងនេះ ដែលបាញ់បង្ហោះទៅក្នុងគន្លងផែនដីក្នុងពេលតែមួយ មានផ្កាយរណបរុស្ស៊ី ៥១ គ្រឿង រុស្ស៊ី-ចិន ១ គ្រឿង ផ្កាយរណបរុស្ស៊ី-ហ្ស៊ីមបាវ៉េ ១ និងផ្កាយរណបអុីរ៉ង់ ២ គ្រឿង។
ទីភ្នាក់ងារអវកាស Roscosmos បាននិយាយថា យាន Soyuz-2 ផ្ទុកផ្កាយរណបចំនួន 55 គ្រឿងបានចាកចេញពីកន្លែងបាញ់បង្ហោះ Vostochny Cosmodrome នៅតំបន់ចុងបូព៌ារបស់រុស្សី នៅម៉ោង 2:18 នាទីព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ នាថ្ងៃទី៥ខែវិច្ឆិកា (ម៉ោង 6:18 នាទីព្រឹក ម៉ោងនៅកម្ពុជា)។
ទីភ្នាក់ងារអវកាស Roscosmos បាននិយាយថា ប្រហែល 9 នាទីកន្លះបន្ទាប់ពីការលើកចេញ ក្បាលរបស់រ៉ុក្កែត និង Fregat ខាងលើបានបំបែកចេញពីដំណាក់កាលទីបី។ ផ្កាយរណបភូគព្ភសាស្ត្ររុស្ស៊ី Ionosphere-M ពីរគ្រឿងនឹងចូលគន្លងតារាវិថី Sun-synchronous ក្នុងរយៈពេល 1 ម៉ោង។
ទន្ទឹមនឹងនេះ ផ្កាយរណបអ៊ីរ៉ង់ចំនួនពីរគឺ Koswar និង Hodhod ត្រូវបានរចនាឡើង និងផលិតដោយក្រុមហ៊ុនឯកជន Omid Faza នៃសាធារណរដ្ឋអ៊ីស្លាម ដើម្បីគាំទ្រវិស័យកសិកម្ម ការត្រួតពិនិត្យបរិស្ថាន និងទំនាក់ទំនងនៅតំបន់ដាច់ស្រយាល។
កន្លងមក រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់ជាច្រើន ប៉ុន្តែនេះជាលើកដំបូងដែលបាញ់បង្ហោះផ្កាយរណបដែលផលិតដោយអ៊ីរ៉ង់ផ្ទាល់៕ ដោយធីរីណា
រូបថត: Reuters