ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី កាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញនេះ នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៥នាក់ រួមមាន៖ ១-ឈ្មោះ សុិន វាសនា ហៅឈ្លេីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ខេត្តបាត់ដំបង ២-ឈ្មោះ គា លាងគ្រី ហៅម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ៣-ឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ៤-ឈ្មោះ វ៉ៃ លឹមពៀវ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្ដីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង៥-ឈ្មោះ ឡុង ធីតា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៩ថង់
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
-សម្ភារសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-កាំភ្លេីងខ្លីចំនួន ០១ដេីម ម៉ាកK54 បង់ចំនួន ០១គ្រាប់ ចំនួន ០៨គ្រាប់។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ៖តារា