រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿនការងារជួសជុល កែលម្អ សួន និងរូបសំណាកសម្ដេចសង្ឃរាជជួនណាត ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្ដ ព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការងារជួសជុលកែលម្អសួននិងរូបសំណាកសម្តេចសង្ឃរាជជួនណាត,លាបថ្នាំតាមរបាំងចែកទ្រូងផ្លូវ គំនូសចរាចរណ៌ ដើម្បីទទួលអបអរសាទរព្រះរាជពិធីបុណ្យអុំទូក និងដើម្បីលេីកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ ទេសចរណ៌ចូលមកលេងកម្សាន្ដក្នុងឱកាសពិធីបុណ្យអុំទូកនេះផងដែរ ។

បច្ចុប្បន្ននេះរដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹក ក្នុងការជួសជុលតុបតែងកែលម្អ វិមានឯករាជ្យសួនច្បារ សួន កម្សាន្ត សម្រាប់កុមារជួសជុលកែលម្អលាបថ្នាំតាមគុលឈេី តុបតែងភ្លេីងពណ៌តាមដេីមឈេីព្រមទាំងជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនានា ជាច្រេីនទៀត នៅតាមសួនច្បារ សាធារណៈ តាមដងផ្លូវលាបរបាំងចែកផ្លូវ គំនូចរាចរណ៌ ។ គោលបំណង ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តលំហែលកាយសម្រាប់ព្រះរាជពិធីបុណ្យអុំទូកទូក នៅថ្ងៃទី១៤ ,១៥ ,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
មន្ត្រីជំនាញរដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៤នេះថា ដោយ មាន ការ យកចិត្តទុកដាក់ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ ជំនាញ បានធ្វើការជួសជុលកែលម្អសួនច្បាររង្វង់មូល និង រូបសំណាកសម្តេចព្រះសង្ឃរាជជួនណាតឱ្យមានសោភណ្ឌ័ភាពស្អាតឡេីងវិញ។
ជាក់ស្ដែងក្រុមការងារជំនាញមួយផ្នែករបស់រដ្ឋបាលរាជនីភ្នំពេញបាននិងកំពុងមមាញឹកធ្វើការជួសជុលកែលម្អសួន ច្បាររង្វង់មូលនិងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាត ដែលត្រូវកោសឈូសលៀងសម្អាតបាញ់ថ្នាំសាជាថ្មីឱ្យមានសោភណ្ឌ័ភាពស្រស់ស្អាតឡេីងវិញ។
មន្ត្រីជំនាញបានបន្តថា ការងារជួសជុលកែលម្អនេះបាន ចាប់ អនុវត្តពីថ្ងៃ ទី២៧ខែតុលា ដែលនឹងត្រូវ បញ្ចប់ រួចរាល់ ក្នុង មួយសប្តាហ៏ទៀតនេះ គឺរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូក ឆាប់ ៗនេះ ។
មន្ត្រី ជំនាញបានបញ្ជាក់ថា សួនច្បារ រង្វង់ មូល និង រូប សំណាក សម្តេចព្រះ សង្ឃរាជជូនណាតនេះ ក្រុមការងារ ធ្វើ ការ ជួសជុល សម្អាត កម្រាល ថ្ម បាយគ្រៀមបាតក្រោម ឈួសសម្អាតបង្កាន់ដៃ ប៊ៀកលៀបថ្នាំ ពណ៌ស្ពាន់ និងពណ៌ ទឹក មាស ដូចដេីមវិញ ។ ចំពោះក្បាច់ជេីងទម្រកាំជណ្តេីរ សម្អាតបាញ់ថ្នាំចំណែកបាលង្គ័ ឆ័ត្ររួត និងរូបសំណាកក្រុម ការងារ លៀង សម្អាត ប៊ៀកកាវបិទស្ពាន់បាញ់ថ្នាំទ្រនាប់ និងបាញ់ថ្នាំពណ៌ស្ពាន់ដូចដើម ទាំងអស់ឡេីងវញ។
មន្ត្រី ជំនាញ ដដែលបញ្ជាក់ថាក្រុមការងារជួសជុល កែលម្អសួនច្បាររង្វង់មូល និងរូបសំណាកសម្តេច ព្រះ សង្ឃ រាជ ជូន ណាត នេះ គឺក្រុមជាងដែលមានជំនាញ និង បទពិសោធន៍ របស់ ក្រុម អ្នក បច្ចេកទេស មក ពី សាលា រចនា របស់ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ។
សូមរំលឹកថា សួនច្បាររង្វង់ មូល និង រូប សំណាក សម្តេចព្រះសង្ឃរាជជូនណាត នេះ បានធ្វេីឡេីងកាលពីអំឡុងឆ្នាំ ២០០៧ នៅកន្លែងរូបសំណាកយក្សកាច់កចាស់រហូតមកដល់ពេល នេះរូបសំណាក មានអាយុកាលជិត២០ឆ្នាំហើយ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ក៏មានការជួសជុលលាបថ្នាំជាបន្តបន្ទាប់ផងដែរ៕
ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print