នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងអញ្ជើញចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។

ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូធ្វើដំណើរទៅកាន់ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER តបតាមការអញ្ជើញរបស់ លោក នាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក។

ក្នុងឱកាសចូលរួមពិធីនេះ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបជាមួយ លោក នាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក ដែលនឹងទទួលតំណែងបន្តពី ឯកឧត្តម នាយឧត្តមសេនីយ៍ CHARLES A. FLYNN ដើម្បីបន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ស្របតាមលទ្ធផលទស្សនកិច្ចរបស់ លោក LLOYD JAMES AUSTIN រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print