ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម ខណៈជិះសង្ស័យ ទាំង ងងុយ បានរ៉េចង្កូតទៅចូលគន្លងម្ខាងទៀតត្រូវរថយន្តកុងតឺន័រ បុកកិនធ្លាយខួរកាលពីវេលាម៉ោង ៣នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1G-4746 បេីកបរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅផ្នែកខាងឆ្វេង ទៅបុកជាមួយរថយន្តកុងតឺន័រម៉ាកFUSOពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-1712 បេីកបរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ពីចំហៀងខាងឆ្វេងបណ្ដាលឲ្យ កិនជនរងគ្រោះ ធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមនោះអ្នកបើកបរបានរថយន្ត កុងតឺន័របានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តព្រមទាំងម៉ូតូជនរងគ្រោះយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយចំណែកសពរងចាំសាច់ញាតិនិងប្រគល់សពឲ្យក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សុខាសែនជ័យ