កម្ពុជា-ចិនពេញចិត្តនឹងសមិទ្ធផលកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលទទួលបានការអនុវត្តគម្រោងជោគជ័យ ជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ ៖ «សព្វថ្ងៃនេះ ការកសាងរួមគ្នានៃខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា បានឈានចូលដល់ដំណាក់កាលពីថ្មី ដែលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។ ភាគីចិនមានឆន្ទៈប្រឹងប្រែងជាមួយភាគីកម្ពុជា បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ពិគ្រោះយោបល់គ្នា ការកសាងរួមគ្នា និងការចូលរួមចំណែករួមគ្នា ដើម្បីមិនត្រឹមតែសាងសង់គម្រោងសំខាន់ៗ ជាច្រើនទៀត ប៉ុណ្ណោះទេ»

នេះបើតាមប្រសាសន៍របស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្លែង នាពិធីអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ លោកបន្តថា ប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេមួយ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងការកសាងរួមគ្នា នៃខ្សែក្រវាត់ និងផ្លូវ គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពហុកីឡដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ល។ ត្រូវបានសាងសង់រួចដោយជោគជ័យ ដែលបានក្លាយជាគំរូល្អ សម្រាប់កិច្ចសហប្រតិបត្តិការចិន-កម្ពុជា និងជាគំរូល្អ សម្រាប់ការកសាងរួមគ្នា ចំពោះខ្សែក្រវាត់ និងផ្លូវ នៅសង្គមអន្តរជាតិ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលនោះដែរថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយ ស្ថិតក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយលោកប្រធានរដ្ឋចិន Xi Jinping ក្នុងគោលដៅ តភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជន ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។

លោក ប៉េង ពោធិ៍នា ក៏បានលើកឡើងពីការចូលរួមចំណែករដ្ឋាភិបាលចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយអាទិភាព នានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាផងដែរ ដែលទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលមាន រយៈពេល ៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន កំណត់យកឆ្នាំ២០២៤នេះ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។

«តាមរយៈសម្មិទ្ធផលជាច្រើនដែលបានរួមចំណែកពីរដ្ឋាភិបាលចិន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកាទូតរវាងកម្ពុជានិងចិន ដោយបានក្លាយជាកិច្ចសហការប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង វិវឌ្ឍន៍ជាមិត្តដែកថែប»

ក្នុងឱកាសនោះ លោកក៏បានលើកឡើងពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ជាបន្តបន្ទាប់បន្ថែមទៀត ដែលមានកិច្ចសហការជាមួយភាគីចិនផងដែរ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print