កូនបង្កេីតមានសតិមិនប្រក្រតី កាប់ម្ដាយជាច្រេីនកាំបិតស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ ៖ កូនបង្កេីតបានប្រើកាំបិតប៉័ងតោកាប់ម្តាយ

ជាច្រេីនកាំបិត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅវេលាម៉ោង ០៧និង០០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ សេង វន្នី ភេទស្រី អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។ ស្នាក់នៅ:ចំណុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ស្រេង ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ:ចំណុចកើតហេតុខាងលើ( មានសតិមិនប្រក្រតី)។

    យោងតាមការបំភ្លឺពីឈ្មោះ ម៉ែន វណ្ណៈ ភេទស្រី អាយុ ៧១ឆ្នាំ បានប្រាប់ថានៅវេលាម៉ោង ០៧និង០០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រូបគាត់បានចេញពីផ្ទះមកលេងជនរងគ្រោះនៅចំណុចកើតហេតុខាងលើ ពេលមកដល់រូបគាត់បានបើកទ្វារបងរួចស្រែកហៅជនរងគ្រោះតែមិនឆ្លើយភ្លាមនោះស្រាប់តែគាត់ឃើញជនសង្ស័យចេញពីចំហៀងផ្ទះរួចប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយដោយរូបគេជ្រុលដៃសម្លាប់ជនរងគ្រោះកាលពីយប់មិញ ពេលលឺដូចនេះរូបគាត់បានទៅប្រាប់ក្មួយជនរងគ្រោះនិងនាំគ្នារាយការណ៍ជូនសមត្ថកិច្ច ។

-ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុក៏ធ្វើការនាំខ្លួនជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាតែម្តង។

      ក្រោយស្តាប់ចម្លើយជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកកាំបិតប៉័ងតោកាប់សម្លាប់ម្តាយពិតប្រាកដមែន ។ ដោយឡែកតាមសន្និដ្ឋានការពិនិត្យរបស់នគរបាលកោសល្យវិច្ច័យរាជធានីភ្នំពេញបានប្រាប់ថា:ជនរងគ្រោះពិតជាស្លាប់ដោយសារការកាប់នឹងកាំបិតប៉័ងតោពិតប្រាកដមែន។

      បច្ចុប្បន្ន នេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌច្បារអំពៅ ចំនែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print