រយៈពេល​១សប្ដាហ៍​ ខែវិច្ឆិកា​នេះ! យានយន្តល្មើសសរុបចំនួន ២,១០៩គ្រឿង​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩​ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានបង្ហាញពី​លទ្ធផលរយៈពេល ០៧ ថ្ងៃ ពោល​គឺ​ចាប់ពីថ្ងៃទី១-០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានរកឃើញយានយន្តល្មើសសរុបចំនួន ២,១០៩គ្រឿង, រថយន្តធំ ៣៣គ្រឿង, រថយន្តតូច ៨៧៦គ្រឿង និងម៉ូតូ ១,២០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ខណៈ​យានយន្តទាំងនោះបានេះជិចូលគោលដៅចំនួន ២,៧៩០គ្រឿង, រថយន្តធំ ៦២គ្រឿង, រថយន្តតូច ១,២៤២គ្រឿង, ម៉ូតូ ១,៤៨៦គ្រឿង ។

ជាមួយគ្នានេះ​ នាយកដ្ឋាននគរបាលចរាចរណ៍​ ក៏បានបង្ហាញ​ពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ កាលពីម្សិលមិញនេះ​ដែរ សមត្ថកិច្ច​បានរកឃើញយានយន្តល្មើសចំនួន ៣៣៤គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧១គ្រឿង, រថយន្តធំ ២១គ្រឿង, រថយន្តតូច ១៩៤គ្រឿង និងម៉ូតូ ២៥៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៣៤គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ១២១គ្រឿង និងម៉ូតូ ២០៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print