រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញលិខិតព្រមានជាលើកចុងក្រោយដល់ម្ចាស់គេហទំព័រ «អាយស៊ីឌីធីវីអនឡាញ»

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតព្រមានជាលើកចុងក្រោយដល់ លោក ខន ខេន ចាងហ្វាងគេហទំព័រសារព័ត៌មាន អាយសុីឌីធីវីអនឡាញ (www.icdtvonline-wordpress.com) ដែលលោករដ្ឋមន្ត្រីស្នើបញ្ឈប់នូវរាល់ការផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ដែលនាំឲ្យសាធារណមតិមានការយល់ច្រឡំ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។

សូមបញ្ជាក់ថា ៖ បើតាមលិខិតលេខ ៣៨៩ សជណព.ម ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ក្រសួងព័ត៌មានបានពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើអត្ថបទ ដែលបានផ្សាយដោយអង្គភាពសារព័ត៌មានរបស់លោក កាលពីថ្ងៃទី១០ ខែសីហា និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយបានអត្ថាធិប្បាយបន្ថែម គ្មានមូលដ្ឋានច្បាស់លាស់ មិនបានផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងគ្មានតុល្យភាព ដែលជាការបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។

ជាមួយការវាយតម្លៃនេះ ក្រសួងបានធ្វើការព្រមានជាលើកចុងក្រោយ ដោយតម្រូវឲ្យ៖

១-គោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កិច្ចសន្យាដែលតម្កល់នៅក្រសួងព័ត៌មាន និងបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងមិនមានតុល្យភាព ដែលនាំឲ្យសាធារណមតិមានការយល់ច្រឡំ។

២- ដកចេញនូវរាល់ព័ត៌មាន អត្ថបទ រូបភាព និងវីដេអូទាំងអស់ដែលបានផ្សាយកាលពីថ្ងៃទី១០ ខែសីហា និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងដើមបណ្ដឹងឈ្មោះ សៅ សារឿន។

៣- អប់រំ ណែនាំ និងពង្រឹងសមត្ថភាពអ្នកយកព័ត៌មានក្នុងអង្គភាពឲ្យប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងរក្សាឲ្យបាននូវអាកប្បកិរិយាថ្លៃថ្នូរ។
សូមរម្លឹកថា ៖ អ្នកសារព័ត៌មានមួយចំនួនតូច ច្រើនប្រើពាក្យសំដី ការសរសេរ តាមការវិនិច្ឆ័យរបស់ខ្លួន ដើរតួបញ្ចេញ បញ្ចូល គ្មានវិជ្ជាជីវៈ ធ្វើឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មាន អាជីព ដែលមានបទពិសោធន៍ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print