កម្លាំងនគរបាលចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅស្រុកបាកាន

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក សហការជាមួយផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បរិស្ថានស្រុកបាកាន និងកម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ យុទ្ធ សុវណ្ណ អធិការរង លោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល លោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន បានចុះបង្ក្រាបករណីនេសាទត្រី(ដាក់បរ និងដាក់ឈ្មក់)ខុសច្បាប់ចំនួន១លើក ចាប់ពីចំណុចព្រែកទឹកពុះរហូតដល់វាលបែកផ្សែង ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៥នាក់ និងកាណូតចំនួន២គ្រឿង កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា​ ឆ្នាំ២០២៤ម្សិលមិញនេះ​។

លោកវរសេនីយ៍ឯក នាង វុន អធិការនគរបាលស្រុកបាកាន ​បានឲ្យដឹង​នៅព្រឹកថ្ងៃ​ទី០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះថា​ ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាប និងរុះរើបំផ្លាញចោលរួមមាន: ១-ករណីដាក់(បរ)
របាំងសាច់អួនប្រវែង២០០០ម៉ែត្រ (៥ខ្សែ) ,ក្បាលបរចំនួន៦គ្រឿង ,បង្កោលចំនួន២៧០ដើម ,ត្រីចម្រុះទំងន់ ៦០គីឡូក្រាម(ចាក់លែង)។ ២-ករណីដាក់(ឧបករណ៍ឈ្នក់) សាច់ឈ្នក់ទំហំ(១៥x១៥x៤មx០.០១២ម)
ចំនួន១វង់(៥កន្លែង) ,បង្គោលចំនួន ៤០ដើម ,ខ្សែរួមផ្សំប្រវែង២០០ម៉ែត្រ។

គួរបញ្ជាក់ថា​ ក្រោយប្រតិបត្តិការចប់​ ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចបានរុះរើបំផ្លាញចោលនូវហ្នឹងកន្លែង៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print