រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ

ចែករំលែក៖

ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំទិវាខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ – ៩ វិច្ឆិកា ឆ្នាំ២០២៤ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (ស្តូប) ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នេះដែរ ប្រារព្ធធ្វើឡើងក្នុងន័យរម្លឹកនូវឧបការៈគុណដ៏ឧត្តុងឧត្តមថ្លៃថ្លាបំផុត របស់ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គជាព្រះបិតាសន្តិភាពបានបង្រួបបង្រួម និងផ្សះផ្សារជាតិកម្ពុជាទាំងមូលនឹងដណ្ដើមបានទាំងស្រុងនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំងវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកលោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក នាយក នាយិកាសាលា យុវជន សសយក យុវជន កាកបាទក្រហម យុវជន កាយរិទ្ធិ គរុសិស្ស តំណាងសហគ្រិនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print