សំរាមនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយជាប់របងប៉ុស្តិ៍នគរបាលទឹកថ្លាជះក្លិនស្អុយខ្លាំងណាស់

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយជាប់នឹងរបងប៉ុស្តិ៍នគរបាលទឹកថ្លា ស្ថិតក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ត្រូវមហាជនមើលឃើញថាដូចជាមិនសូវមានកន្លែងដាក់ សំរាមឲ្យបានត្រឹមត្រូវនិងអនាម័យសោះបែរជាយកកន្លែងនោះធ្វើជាកន្លែងចាក់ សំរាមយ៉ាងអនាធិបតេយ្យ។ ចំណែកលូ បង្ហូរទឹកស្អុយវិញសំរាមគ្របពាសពេញ ថែមទាំងធ្លាក់ចូលទឹកបង្កឲ្យកកស្ទះនិងជះក្លិនស្អុយធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់បានរិះគន់ថាហេតុអី្វបានជាមិនរកកន្លែងទុកដាក់សំរាមឲ្យបានត្រឹមត្រូវសោះ? ចុះអាជ្ញា ធរខណ្ឌសែនសុខធ្វើដំណើរកាត់ទីនេះគ្មានធំុក្លិនសំរាមដែរឬទេ ?ជាពិសេសមន្រ្តី ប៉ុស្តិ៍តែម្តងតើពួកគាត់គិតយ៉ាងណា?

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានរិះគន់ទៅលើអាជ្ញាធរខណ្ឌសែនសុខថាគំនរសំរាមដែលគេយកមកចាក់ចោលទាំងនេះវាហាក់បីដូចជាឥតសណ្តាប់ធ្នាប់និងអនាធិបតេយ្យ។មិនតែប៉ុណ្ណោះសំរាមនេះក៏បានជះក្លិនស្អុយពាសពេញផ្លូវដែលអាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងអ្នកធ្វើដំណើរផងដែរ ។

ចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលរស់នៅម្តុំនោះហាក់ដូចជាខ្វះការពិចារណានិងមិនគិតពីសុខភាពខ្លួននិងពលរដ្ឋដទៃឡើយ។ ពួកគាត់បានយកសំរាមមកចាក់គរចោលជារៀងរាល់ថ្ងៃដោយគិតថាក្រុមហ៊ុនសិុនទ្រីគង់តែមកសំអាតវិញដដែល។ ព្រោះតែសំអាងលើក្រុមហ៊ុនសិុនទ្រីទើបចាក់សំរាមគរចោលពេញផ្លូវគ្មានគិតពី សុខភាពនិងសណ្តាប់ធ្នាប់បរិស្ថានសោះឡើយ។

សំណូមពរពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចាក់សំរាមក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់សុំឲ្យអាជ្ញាធរខណ្ឌសែនសុខជួយពិនិត្យលើបញ្ហានេះផង សុំឲ្យមានធុងដាក់សំរាមតាមតំបន់ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋដាក់សំរាម ឲ្យមានសណ្តាប់ ធ្នាប់ជៀសវាងការដាក់រាយប៉ាយពាសវាលពាសកាល ។សូមឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តទាំងអស់គ្នាដើម្បីរួមចំណែកថែរក្សានៅ (បរិស្ថានស្អាត ទីក្រុងស្អាតអនាម័យ ល្អ ) ៕

image1 image3 image5 image6 image4

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print