សេចក្តីថ្លែងការណ៍របស់រដ្ឋបាលឆ្មាំសមុទ្រចិនស្តីពីបញ្ហាដែលពាក់ព័ន្ធនឹងកោះHuangyan

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កោះHuangyanគឺជាទឹកដីរបស់ប្រទេសចិនតាំងពីដើមមក។ ក្នុងរយៈពេលជាយូរមកហើយ   ប្រទេសចិនបានអនុវត្តអធិបតេយ្យភាពនិងការគ្រប់គ្រងលើកោះHuangyanដោយបន្តបន្ទាប់   សន្តិភាពនិងមានប្រសិទ្ធភាព។ ក្នុងមួយរយៈពេលកន្លងទៅនេះ  ហ្វីលីពីនបានចាត់បញ្ជូនយន្តហោះយោធានិងប៉ូលីសនិងនាវាផ្លូវការបំពានចូលដែនសមុទ្រនិងដែនអាកាសជុំវិញកោះHuangyan ដើម្បីបង្កេហតុ  ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន។ភាគីហ្វីលីពីនក៏បានញុះញង់ឱ្យនាវានេសាទ សម្រុកចូលបឹងកោះHuangyanដើម្បីប្រតិបត្តិការខុសច្បាប់ ហើយបំផ្លាញប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយនៃដែនទឹកពាក់ព័ន្ធ។

      គេហទំព័រ «CCFR China state-controlled media » ឆ្មាំសមុទ្រចិននឹងអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ  ដូចជា《ច្បាប់ឆ្មាំសមុទ្រនៃសាធារណរដ្ឋប្រជាមានិតចិន》《ច្បាប់នេសាទនៃសាធារណរដ្ឋប្រជាមានិតចិន》និង《ច្បាប់ការពារបរិស្ថានសមុទ្រនៃសាធារណរដ្ឋប្រជាមានិតចិន》ជាដើម  ហើយយោងតាមច្បាប់អន្តរជាតិដូចជា《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ជាដើម  បន្តពង្រឹងការយាមល្បាតនិងការអនុវត្តច្បាប់នៅដែនសមុទ្រនៃកោះHuangyanនិងដែនសមុទ្រពាក់ព័ន្ធ  ការពារយ៉ាងម៉ឺងម៉ាត់នូវបរិស្ថានអេកូឡូស៊ីនិងធនធានជីវសាស្រ្តនៅដែនសមុទ្រពាក់ព័ន្ធនិងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print