យន្តហោះដឹកទំនិញ Boeing ឆាបឆេះចុះចតជាបន្ទាន់នៅប្រេស៊ីល

ចែករំលែក៖

យន្តហោះដឹកទំនិញ Boeing 737 បានឆេះនៅលើមេឃ ក្រុមអាកាសយានិកត្រូវចុះចតជាបន្ទាន់នៅព្រឹកព្រលឹមថ្ងៃទី 9 ខែវិច្ឆិកា(ម៉ោងនៅប្រេស៊ីល)នៅអាកាសយានដ្ឋានអន្តរជាតិ São Paulo ក្នុងទីក្រុង Guarulhos ប្រទេសប្រេស៊ីល។

ស្ថានីយទូរទស្សន៍ប្រេស៊ីល SBT បានបញ្ជាក់ថា យន្តហោះដឹកទំនិញ Boeing 737-400SF របស់ក្រុមហ៊ុន Total Cargo ត្រូវបានបំផ្លាញដោយភ្លើងឆេះកាប៊ីន ខណៈកំពុងរៀបចំចុះចតនៅអាកាសយានដ្ឋានសៅប៉ូឡូ។
ជើងហោះហើរនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Vitória ក្នុងរដ្ឋ Espírito Santo នៅម៉ោង 11:34 យប់ថ្ងៃទី 8 ខែវិច្ឆិកា ម៉ោងក្នុងស្រុក។ ក្នុងដំណើរនោះមិនមានសញ្ញាអ្វីខុសប្រក្រតីនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអាកាសយានិកចាប់ផ្តើមនីតិវិធីចុះចតនៅព្រឹកព្រលឹមថ្ងៃទី 9 ខែវិច្ឆិកា ពួកគេត្រូវបានព្រមានដោយនាយកដ្ឋាននៅប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់អាកាសយានដ្ឋានសៅប៉ូឡូថា ភ្លើងអាចមើលឃើញយ៉ាងច្បាស់នៅខាងក្រៅយន្តហោះ។
អ្នកបើកយន្តហោះបានព្យាយាមចុះចតជាធម្មតា និងបិទម៉ាស៊ីន ខណៈដែលយន្តហោះត្រូវបានឡោមព័ទ្ធដោយអ្នកពន្លត់អគ្គិភ័យព្រលានយន្តហោះ។ ទ្វារយន្តហោះត្រូវបានបិទភ្លាមៗដើម្បីការពារកុំឲ្យភ្លើងឆេះរាលដាល ដូច្នេះសមាជិកអាកាសយានិកពីរនាក់បានប្រើខ្សែពួរដើម្បីចុះតាមបង្អួចកាប៊ីនយន្តហោះ។
យន្តហោះទាំងមូលត្រូវបានខូចខាតដោយសារភ្លើងឆេះរាលដាលដល់តួយន្តហោះ និងរចនាសម្ព័ន្ធសំខាន់របស់យន្តហោះ ដែលជាធម្មតាផ្ទុកអ្នកដំណើរ បុគ្គលិក ទំនិញ និងឧបករណ៍។
យោងតាម CENIPA យន្តហោះដែលទើបតែឆេះត្រូវបានផលិតក្នុងខែមេសា ឆ្នាំ 1994 និងដំណើរការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗគ្នាជាច្រើន រួមទាំងក្រុមហ៊ុនអាកាសចរណ៍ទួរគី ក្រុមហ៊ុន Pegasus ក្រុមហ៊ុន Enter Air និង ASL ។ យន្តហោះនេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Total Cargo ចាប់តាំងពីខែឧសភា ឆ្នាំ 2024មក។
ក្នុងករណីមួយផ្សេងទៀត ទាក់ទិននឹងអាកាសយានដ្ឋានអន្តរជាតិសៅប៉ូឡូ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជាច្រើននាក់បានបើកការបាញ់ប្រហារនៅទីនេះ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួសផងដែរ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print